វេយ្យាករណ៍ខ្មែរ

នាម

នាម គឺជាពាក្យសម្ដែងឲ្យមនុស្ស សត្វ រុក្ខជាតិ ទីកន្លែង និងស្ថានភាពបែបណាមួយ។  

នាម មានប្រាំបីប្រភេទគឺ:

  • សាធារណនាម ឬនាមសាធារណ៍
  • អសាធារណនាម ឬនាមអសាធារណ៍
  • នាមករណ៍ ឬករណនាម
  • នាមការណ៍ ឬការណ៍នាម
  • ជីវចល និង អជីវចល
  • អរូបី និងរូបី

សាធារណនាម ឬនាមសាធារណ៍ គឺជានាមសម្ដែងមិនចំពោះ ទូទៅ។

ឧទាហរណ៍: 

  1. លោកតា ជិះកង់ទៅផ្សារទិញបន្លែផ្លែឈើ ។
  2. សិស្សានុសិស្ស រត់លេងក្នុងសួន។
  3. គោ ស៊ីសៅ្មឯវាលស្រែ ។

អសាធារណនាម  ឬនាមអសាធារណ៍ ជានាមសម្ដែងឈ្មោះប្រាកដ ចំពោះ មិនទូទៅ។

 ឧទាហរណ៍:

  1. ណាវី បានជូននំចំណីទៅដល់តាសុខ ។
  2. តាសាននាំអាពាលទៅរកសត្វ ឯព្រៃភ្នំខ្សាច់ស ។

ការកនាម ឬនាមការក៍  ជាពាក្យសម្ដែងអ្នកធ្វើអំពើ ឬអ្នកមានសភាពលក្ខណ:បែបណាមួយ ។

 ឧទាហរណ៍:

អ្នកភ្ជួរ អ្នករាស់ អ្នករែកកណ្ដាប់ អ្នកស្ទូង បំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម ។ 

ករណនាម ឬនាមករណ៍ គឺជានាមសម្ដែងសភាព ឬសកម្មភាព។

  • នាមករណ៍កើតឡើងដោយវិធីបន្ថែមដើម និងបន្ថែមចុង
  • ពាក្យបន្ថែមដើម : ការ សេចក្ដី ភាព

ឧទាហរណ៍ : ការ + បង្រៀន (កិ) > ការបង្រៀន

         ភាព + ថ្លៃថ្នូរ (គុ) > ភាពថ្លៃថ្នូរ

         សេចក្ដី + ល្អ (គុ) > សេចក្តីល្អ

នាមរូបី គឺជានាមសម្រាប់សម្គាល់ឈ្មោះ មនុស្ស សត្វ វត្ថុ ទីកន្លែង ដែលយើងអាចដឹងបាន ដោយវិញាណទាំងប្រាំ ។

ឧទាហរណ៍:  កៅអី សាលារៀន កាបូប ជញ្ជាំង

នាមអរូបី គឺជានាមសម្គាល់ឈ្មោះអ្វី ដែលគ្មានរូបរាងច្បាស់លាស់ ហើយមនុស្សមិនអាចប៉ះ

ពាល់ឬមើលឃើញ តាមរយៈកាយវិញ្ញាណ ឬចក្ខុវិញ្ញាណបានឡើយ។

ឧទាហរណ៍: ភាពស្មោះត្រង់ ការយោគយល់…។ល។

នាមជីវចល គឺជានាមសម្រាប់សម្គាល់ឈ្មោះមួយដែលមានជីវិតពីធម្មជាតិដូចជានាមសម្រាប់

សម្គាល់ឈ្មោះមនុស្ស សត្វ និងរុក្ខជាតិ។

នាមអជីវចល គឺជានាមសម្រាប់សម្គាល់ឈ្មោះអ្វីមួយដែលមានជីវិតគ្មានវិញ្ញាណដូចជានាមសម្គាល់ឈ្មោះ វត្ថុ ទីកន្លែង ស្ថានភាព សកម្មភាព និងគំនិតអ្វីមួយ។

ឯកសារយោង

Leave a Reply

Your email address will not be published. Required fields are marked *